សូម​សំណាងល្អកើតមានដល់អ្នកគ្រប់គ្នានាឱកាសបុណ្យនូអែលនេះ Happy Marry Chrismas

Tuesday, June 15, 2010

ដួងចិត្តស្មោះ

Wednesday, June 9, 2010

អាសូរវាសនាដើមស្លាកំសត់



ម្លិះរួត

សម្បថឥតន័យ

ក្រចេះក្រុងអន្លង់ដួងចិត្ត

រសស្នេហ៍ភក្តី

បុប្ផាកាំពី

ចន្រ្ទាជាពន្លកនៃក្តីសង្ឃឹមរបស់ខ្ញុំ

ស្នេហ៍ក្នុងសុបិន្ត

កូលាបព្រែកឯង

ភ្នំឆ្អឹងស្ទឹងឈាមដោយព្រានចង្កូមប្រាំ

ភ្នំឆ្អឹងស្ទឹងឈាមដោយព្រានចង្កូមប្រាំ
បទពាក្យប្រាំបី



សាវតារកន្លងឆ្លងសាមសិបឆ្នាំ
រាស្ដ្រខ្មែរនៅចាំហាក់ស្រស់ថ្មីៗ
នូវអតីតកាលយង់ឃ្នងព្រៃផ្សៃ
នៃបនប្រល័យពូជសាសន៍ជាតិឯង។


ពពកងងឹតគ្របជិតដែនខ្មែរ
បីឆ្នាំប្រាំបីខែ ខ្មែររស់ក្នុងផ្សែង
គ្មានទេក្នុងលោករឿងហួសនឹងថ្លែង
សម្លាប់សាសន៍ឯងរែងវាល់រង្គាល។


បដិវត្ដន៍អស្ចារ្យមហាលោតផ្លោះ
លោតស្ទើរចង់ហោះនៃបនក្បត់ពាល
ឆ្អឹងសឹងគរភ្នំ ឈាមសឹងលិចវាល
រស់ដូចននៀលក្នុងនរកអវិចី។


ស្គាល់ហើយឆ្អែតហើយបដិវត្ដន៍អស់លោក
បដិវត្ដន៍ស្មោកគ្រោកថោកអន្យតិរ្ថិយ
ដឹងតែប្រហារចាក់កាប់ប្រល័យ
រាស្ដ្រខ្មែរប្រុសស្រីដូចត្រីក្នុងខ្ទះ។


តមាត់ដាច់ក បបរលាយទឹកភ្នែក
ទ្រាំឃ្លានកុំស្រែក ខ្លាចដែកព្រលះ
ងើបក្បាលដាច់ក្បាល ឃើញភ្លាមច្បាស់ៗ
នេះបានចំជាក់បដិវត្ដន៍ក្រហមឆ្អៅ។


បដិវត្ដន៍វង្វេងទិស ដូចកំពឹសវង្វេងថ្លុក
បើអ្ហែងចង់សុខ ឱនក្បាលចុះទៅ
កង់ប្រវត្ដិសាស្ដ្រវិលកិនឥឡូវ
អ្នកដើរខុសផ្លូវត្រូវតែកម្ទេច។


រឿងសែនជូរចត់កំសត់ទារុណ
គ្មានអ្នកនិពន្ធពណ៌នាពាក្យពេចន៍
សព្វអស់បានទេពីការលង់លិច
ដែលជាតិបានខ្ទេចក្រោមនឹមពួកវា។


រឿងរ៉ាវព្រាត់ប្រាសនិរាសខ្លោចផ្សា
រាស្ដ្រខ្មែរមួយណាថាមិនវេទនា
ថាមិនកើតទុក្ខ បានរស់សុខជា
កាលនៅក្នុងគ្រាពួកវាដឹកនាំ។


ក្រោយពពកខ្មៅរសាត់បាត់ទៅ
ហើយថែមនឹងត្រូវភ្លៀងធ្លាក់ជោគជាំ
ថ្ងៃរះ ភ្លៀងរាំង មេឃក៏ស្រឡំ
ដូចជួយប្រស់ព្រំកម្ពុជាឡើងវិញ។


រាស្ដ្រខ្មែរប្រុសស្រីផ្ដើមសាងវាសនា
ផ្ដើមស្ដារ បំភ្លេចទោម្នេញ
តែនៅចង់ដឹងរំលឹកឡើងវិញ
នៅចង់បណ្ដេញមន្ទិលទាំងឡាយ។


ជម្រះឲ្យអស់មន្ទិលប្រវត្ដិសាស្ដ្រ
គិតណាស់ ឆ្ងល់ណាស់រឿងគួរសោកស្ដាយ
ដែលបានកើតឡើងរួចអស់ទៅហើយ
ចង់ដឹងចម្លើយ ហេតុអ្នកបង្ក។


តើរឿងអស់ហ្នឹងកើតមកពីអ្វី
ជនខ្មែរប្រុសស្រីទូទាំងនគរ
ចង់ដឹងចង់ឃើញមេខ្លោងឃាតក
បិសាចចង្កូមសចំនួនប៉ុន្មាន?


តុលាការកូនកាត់បានកើតឡើងហើយ
អាចផ្ដល់ចម្លើយចេញមកឲ្យបាន
វែកព្រានស្រេកឈាមអស់ ទាំងប៉ុន្មាន
កូនខ្មែរគ្រប់ប្រាណគួរត្រូវចាំណា។


ជាប់ឃុំអស់ហើយដោយឥតលាក់លៀម
អ្នកសាងស្ទឹងឈាម ឆ្អឹងស្មើថ្មដារ
ព្រានមានចង្កូមទាំងប្រាំហ្នឹងណា
ដែលតុលាការចោទជាប់ពិរុទ្ធ។


ពិភាក្សាចំណងសាសងចំណោទ
ស៊ើបតាមការចោទយ៉ាងហ្មត់ល្អន់ល្អិត
គង់តែយូរឆាប់នឹងឃើញការពិត
ថាបទឧក្រិដ្ឋស្នាដៃអ្នកណា?


កែវ សុខុមសទ្ធា

ស្រីទេពអប្សរ

ឱទេពទេវី ស្រស់ថ្លើមថ្លៃ
ល្អលើសអស់ស្រីក្នុងលោកា
ដំណើររាងឫក គួរស្នេហា
សម្ផស្សចរិយា សមគ្មានឆ្គង។

រាងរៅសមសួន ដូចកិន្នរ
សាច់ម៉ត់ស្អាតស ល្អឥតហ្មង
សំដីសំដៅ សមកន្លង
អោយប្រុសគេងផ្សង លង់គ្រប់ប្រាណ។


ឆោមទេពអប្សរ ល្អដូចពេជ្រ
ពនឺ្លព្រិចៗ ពីសួគ៌ឋាន
មនុស្សលោកគ្រប់គ្នា ប៉ងចង់បាន
ចង់នែបនិត្យប្រាណ រួមស្នេហ៍ស្និទ្ធ។


សំរស់វង់ភ័ក្រ្ត ល្អផូរផង់
កែវភ្នែកថ្លាយង់ ដូចមរកត
កេសារពណ៌មាស ដូចថ្ងៃរៀបអស្តង្គត
ទាយាទទេវបុត្រ ប្រៀបពុំស្មើ។


ទេពកល្យាណី ស្រីគ្រប់លក្ខណ៍
ល្អសព្វគ្មានទាក់ ទាស់ត្រង់ណា
ទោះជាកវី ពួតដៃគ្នា
តែងកាព្យសរសើរ ក៏មិនអស់។


នាមក៏ពិរោះ សមពេកក្រៃ
រៀមខំរាល់ថ្ងៃ ទន្ទេញឈ្មោះ
ខ្លាចបង់ខ្លាចបាត់ ភាពពិរោះ
សមនឹងសម្ផស្ស ស្រស់មាសស្នេហ៍។


ប្រុសរាប់សែននាក់ ដែលលួចមើលម៉ុម
គឺមានរូបខ្ញុំ ក្នុងនោះម្នាក់ដែរ
លូចនឹក កើតទុក្ខក្នុងចិត្តគ្មានល្ហែ
សែនព្រួយរឹតទ្េវ មិនដឹងប្រាប់អ្នកណា។


ឱធម្មជាតិអើយ ជួយគិតខ្ញុំផង
ខ្ញុំស្នេហ៍នួនល្អង ជាប់ក្នុងចិន្តា
គេងគិតស្រមៃ ក្នុងន័យស្នេហា
ខំលួចបា្រថ្នា ទាំងអស់សង្ឃឹម។


ដូចលួចស្នេហ៍ច័ន្ទ លើមេឃា
រះឆ្ងាយពសុធា ហួសរំពឹង
ដូចមេឃនិងដី សមុទ្រ និងសឹ្ទង
ដូចឆោមព្រលឹង និងរូបខ្ញុំ។


ដឹងដែរ តែចិត្តនៅតែលង់
បេតីលំអង ផ្កាក្រពុំ
ណាមួយ សង្ឃឹមអ្វីតែខ្ញុំ
ខ្វះអីអ្នកសុំចង់ស្គាល់ដែរ។


រឹតគិត រឹតខ្វល់ ទ្រូងចង្អៀត
នឹកហើយ នឹកទៀតគ្មានពេលល្ហែ
នឹកជាប់ជានិច្ច ភ័ក្រ្តមាសស្នេហ៍
គន់យូររឹតតែ ស្រស់ពព្រឹម។


បើទេពអប្សរល្អម្លឹងៗ
រៀមខំសំលឹង ស្នាមញញឹម
រីកដូចកេសរ ព្រឹកព្រលឹម
តើឆោមមានដឹងខ្លួនខ្លះទេ?


ថានាងស្រស់ណាស់ លើសគំនូរ
យកទាវមកប្តូរ ក៏មិនស្មើរដែរ
ឃើញជិតរឹតល្អ បវររឹតទ្វេ
តើខ្ញុំរឺគេ បានរួមស្នេហ័ស្និទ្ធ។


កែវភ្នែកអភ័ព្វ បានត្រឹមលួចមើល
ត្រឹមលួចសរសើរ តែនៅក្នុងចិត្ត
មិនហ៊ានហាស្តី ថ្លែងបា្រប់ការពិត
ខ្លាចបែរអន់ចិត្ត ទេរឺយ៉ាងណា។


បើលើកទ្វីបទាំងមូល ទួលទៅបាន
ខ្ញុំមិនរាប្រាណ រាចិន្តា
លើកភ្លាម ប្រគល់ជូនជីវ៉ា
បង្ហាញស្នេហា ស្មោះលើថ្លៃ។


តើធ្វើម្តេចទៅ អោយពៅយល់ចិត្ត
ថាប្រុសស្ម័គ្រពិត លើកែវចរណៃ
ពេលនេះរៀមរស់តែសំបកកាយ
ឯដួងហឫទ័យ ក្ស័យព្រោះកន្និថា។


រៀមខំស្រម៉ៃ ទាំងឥតសង្ឃឹម
រៀមខំញញឹម ទាំងភាពសង្កា
មិនដឹងជាតិនេះ ទៅជាយ៉ាងណា
តើព្រេងវាសនា បានជួបរឺទេ?


កែវ សុខុមសទ្ធា
០៩២ ៩៦ ៧០ ៩៨

Thursday, June 3, 2010

គុណគ្រូ

គុណគ្រូ
បទពាក្យប្រាំពីរ

មធ្យមភាគខ្វះចោទថាគ្រូ
មិនចេះគិតគូរខំបង្រៀន
គ្រូមានពុធត្បុតលាក់ល្បិចល្បៀន
កូនចៅទៅរៀនគ្មានចេះអី។

គេថាគ្រូខ្សោយថាគ្រូអន់
ថាគ្រូទំរន់ មិនឃ្មាតខី្ម
ពិសោធន៍ពទ្ធិក៏នៅខ្ចី
ក្អេងក្អាងពីរបីគ្មានដឹងដប់។


កូនរៀនពូកែបែរជាថា
មីនាងអាវ៉ាប៉ិនប្រសព្វ
កាត់ពូមាមីងឯងគួរកប់
កូនអញសំណព្វមិនបាច់ខ្វល់។


កូនអញសមដូចពាក្យទំយើ
សឹ្លកឈើជ្រុះមិនឆ្ងាយគល់
រៀនសូត្រចេះឯងមិនបាច់ខ្វល់
ឆ្លាតតាមកេរសល់តពីពូជ។


តាមពិតគុណូបការៈ
គ្រូធ្ងន់អនេកគ្មានប្រដូច
គ្រូខំខ្នះខ្នែងអោយចាករួច
ពីក្លិនអសោចអវិជ្ជា៕


ដកស្រង់ចេញពីៈ
-អត្ថបទលោក កែវ ប៊ុនធឿន

Wednesday, June 2, 2010

ចង្រិត និងមេអំបៅ

ចង្រិត និងមេអំបៅ
បទកាកគតិ

មើលមេអំបៅ
ស្លាប​លឿង​​ឆ្នូត​​ខ្មៅ
ដុំ​ក្រហម​ស្លា
ហិច​ហើរ​លើ​សួន
រាំរែក​ដាក់​ផ្កា
សម្តែង​រូបា
អួត​បង្ហាញ​គេ។


កាលណោះមានសត្វ
ចង្រិតនៅជិត
មាត់រន្ធ ឃើញមេ
អំបៅរូបល្អ
ក៏កើតចិត្តគ្នេរ
ងាកបែរប្រែរេ
តូចចិត្តខ្លួនឯង។

ថាឯងចង្រិត
រូបខ្មៅកក្រិត
អាក្រក់ក្រៃលែង
នៅរន្ធក្នុងដី
ជាផ្ទះសម្បែង
កម្មអីព្រេងឯង
កើតជាសត្វអន់។


មើលមេអំបៅ
ស្លាបលឿងឆ្នូតខ្មៅ
គួរអោយគយគន់
និត្យនៅអាកាស
សង្ហារពេកពន់
ស្មើនឹងហង្សយន្ត
ក្នុងរឿងបុរាណ។


ក្សិណនោះមានក្មេង
មួយក្រុមរត់លេង
ប្របសួនកំសាន្ត
ក្រឡេកឃើញមេ
អំបៅកល្យាណ
កើតចិត្តចង់បាន
ក៏លើកគ្នាចាប់។


សត្វឆើតដឹងខ្លួន
ខំគេចវេះពួន
ឆ្លេឆ្លាប្រញាប់
ហើរស្លន់ទៅមក
ប៉ះដៃក្មេងវ៉ាប់
ក្មេងលាដៃក្តាប់
ស្លាប់បង់កាយា។


ថ្លែងពីចង្រិត
ឃើញហេតុ ប្រែចិត្ត
បាត់ចង់សង្ហា
វារចូលក្នុងរន្ធ
ហើយគន់គិតថា
លាក់ពួនអាត្មា
បានរស់សប្បាយ៕


មិនបានស្គាល់ឈ្មោះអ្នកនិពន្ធ

ចំបីក្រហម

Tuesday, June 1, 2010

ពាក្យប្រៀនប្រដៅ

ដោះបំណុលថៅកែ

អ្នកម៉ែ

នឹកបង

ស្នេហ៍អូន

ខួបកំណើតម៉ាក់ខ្ញុំ

កេសរពាមទេរ

នេះរឺជីវិត

អនុស្សាវរីយ៍ចំការពាមទេរ

បណ្តាំតាមខ្សែទឹក

អក្ខរាដួងចិត្ត លិខិតលួចស្នេហ៍

ខ្ញុំខ្លាច

ថ្ងៃនេះសញ្ជឹងគិតម្នាក់ឯង
មិនដឹងថ្លាថ្លែងប្រាប់អ្នកណា
ដូចនេះមានតែស្លាបប៉ាកកា
ជំនួសវាចាពីក្នុងចិត្ត។

មនុស្សដែលរស់លើលោកិយ
មានប្រុសមានស្រីនៅកៀកកិត
តែហេតុដូចម្តេចទើបជីវិត
អ្នកខ្លះរួមរិតដោយទុក្ខា។


បើតាមសង្កេតមើលសព្វថ្ងៃ
ភាគច្រើនគឺស្រីទឹកនេត្រា
លិចលង់ព្រោះតែរឿងស្នេហា
ប្រុសព្រានសាវាក្បត់ភក្តី។


មានខ្លះយកស្រីធ្វើជាល្បែង
សម្តែងថាខ្លួនពិតមានន័យ
បើបានរួមរស់ក្បែរចរណៃ
លោកនេះអ្វីៗភ្លឺស្រស់ថ្លា។


នៅទីបញ្ចប់ចេញធាតុពិត
ព្រោះត្បិតថាខ្លួនមិនប្រាថ្នា
នាងនេះជាគូគាប់ឡើយណា
ម្តេចក៏យល់ថាខ្ញុំស្ម័គ្រនាង។


និយាយដោយត្រង់ពេលសព្វថ្ងៃ
ខ្ញុំខ្លាចពេកក្រៃសូមពង្វាង
កុំឲមកជួបស្នេហ៍មិនទៀង
ចិត្តល្អៀងងាករេដូចចុងស្រល់។


បើជួបគូគាប់ភ្ជាប់ភក្តី
ជាតិនេះសូមស្រីកុំអោយយល់
ប្រុសដែលមានស្នៀតល្បិចកិចកល់
បញ្ចៀសនិមលវាងអោយឆ្ងាយ៕


និពន្ធដោយ កែវ សិរីសោភា
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៩
ទូរស័ព្ទៈ ០៩៧ ៩១ ០០៧ ៩៦

វិញ្ញាណស្ពានសំងាត់

កំណាព្យរតនា

កន្លងកំពតទតផ្កាភ្នំពេញ

Template by - Abdul Munir | Daya Earth Blogger Template